វិធឺប្រើប្រាស់ - leamlidara/dara-laravel-plugin GitHub Wiki

Global Functions

  1. durl($url = '') ស្រដៀងទៅនឹង url របស់ laravel ដែរ តែ durl វា return url ចេញពី APP_URL នៅក្នុង .env ដោយលុប http ឬ https ចេញ។
$example = durl('test');
//$example = '//example.com/test'
  1. cdn_url($url, $needVersion = 1) នឹង return url ចេញពី CDN_URL ដែលនៅក្នុង .env។ ប្រសិនបើ parameter $needVersion = 1 នោះវានឹង return ដោយភ្ជាប់មកជាមួយ APP_VERSION ដែលនៅក្នុង .env (សម្រាប់ production ឬ time() សម្រាប់ local) ។ (ធ្វើបែបនេះ ដើម្បីឲ្យយើងអាច force refresh ឯកសារដោយគ្រាន់តែប្តូរ APP_VERSION នៅក្នុង .env)
$example = cdn_url('test.jpg', 1);
//$example = '//example.com/test.jpg?1.0.0'
  1. dcleanxxs($html_text) ឬ @dcleanxxs($html_text) សម្រាប់ View អនុញ្ញាតឲ្យអ្នកធ្វើការ សម្អាតកូដមួយចំនួនដែលមានហានិភ័យទៅលើ HTML នៅពេលដែលលោកអ្នកបង្ហាញ HTML ចូលទៅក្នុង view

  2. dRandom($length, $randomType) អនុញ្ញាតឲ្យអ្នកធ្វើការ random អក្សរ ឬ លេខ តាមចំនួនតួរអក្សរ, $randomType អាចជា DRANDOM_TYPE_NUMERIC, DRANDOM_TYPE_ALPHABETDRANDOM_TYPE_BOTH

  3. dGetString($parameter_name) អនុញ្ញាតឲ្យអ្នក ធ្វើការទាញយក តម្លៃដែល parse ចូលដោយ user។ ការទាញយកនេះ នឹងទាញយកចេញពី $_POST$_GET

  4. dEncrypt($string, $additional = '') អនុញ្ញាតឲ្យអ្នកធ្វើការ encrypt string។ លទ្ធិផលដែលចេញមក មិនអាចប្រើឆ្លង session បានទេ។ មានន័យថាលោកអ្នកមិនអាចធ្វើការរក្សាទុកលទ្ធផលនេះ សម្រាប់ប្រើប្រាស់លើកក្រោយទេ។

  5. dDecrypt($string, $additional = '') អនុញ្ញាតឲ្យអ្នកធ្វើការ decrypt string ដែលជាលទ្ធិផលនៃការ encrypt ដោយប្រើ dEncrypt។ ប្រសិនបើ dEncrypt បានប្រើប្រាស់ $additional, នោះលោកអ្នកត្រូវបន្ថែម ជាចាំបាច់។ ប្រសិនបើ $additional នៅក្នុង dEncrypt ខុសពី dDecrypt នោះលទ្ធផលដែលផ្តល់ឲ្យគឺ NULL។

Classes

  1. DCaptcha សម្រាប់ធ្វើការជាមួយ Captcha

    • @dcaptcha() នៅក្នុង View សម្រាប់ធ្វើការ echo url របស់ captcha
    • \App\Dara\DCaptcha::getCode() សម្រាប់ចាប់យក code របស់ captcha ជា string
  2. DImage សម្រាប់ធ្វើការជាមួយ រូបភាព

    • \App\Dara\DImage::createThumbnail($srcFile, $destFile, $width=null, $height=null) សម្រាប់ធ្វើការបង្កើត Thumbnail របស់រូបភាព
    • \App\Dara\DImage::optimize($file, $quality=70) សម្រាប់ធ្វើការ optimize រូបភាព
    • \App\Dara\DImage::resize($srcFile, $destFile, $width, $height) សម្រាប់ធ្វើការ resize រូបភាព
    • \App\Dara\DImage::crop($srcFile, $destFile, $width, $height) សម្រាប់ធ្វើការ crop រូបភាព
  3. DDateTime សម្រាប់ធ្វើការជាមួយ ថ្ងៃខែ

    • \App\Dara\DDateTime::isValid($date, $format = 'Y-m-d') សម្រាប់ធ្វើការ ពិនិត្យមើលថាតើថ្ងៃខែដែលផ្តល់ឲ្យ ត្រឹមត្រូវតាម ទម្រង់ដែលចង់បានឬទេ
    • \App\Dara\DDateTime::convert($fromDate, $fromFormat, $toFormat) សម្រាប់ធ្វើការ convert ថ្ងៃខែពីទម្រង់មួយ ទៅទម្រង់មួយ

ចំណាំ៖ ចំពោះ datetime format សូមចុចតំណរភ្ជាប់នេះ https://www.php.net/manual/en/datetime.format.php

  1. DNumber សម្រាប់ធ្វើការជាមួយ លេខ

    • \App\Dara\DNumber::numberFormat($number, $precision = 2) សម្រាប់ធ្វើការ format លេខ ដោយប្រើក្បៀស និងតាម precision ដែលកំណត់
    • \App\Dara\DNumber::roundDown($number, $precision = 4, $formated = false) សម្រាប់ធ្វើការ បង្គត់លេខចុះ តាម precision ដែលកំណត់
    • \App\Dara\DNumber::hexToDec($hex) សម្រាប់ធ្វើការ បម្លែងពី Hexadecimal ទៅកាន់ Decimal
    • \App\Dara\DNumber::decToHex($dec) សម្រាប់ធ្វើការ បម្លែងពី Decimal ទៅកាន់ Hexadecimal
  2. DUtil សម្រាប់ធ្វើការជាមួយ ផ្សេងៗ

    • \App\Dara\DUtil::getClientIP() សម្រាប់ធ្វើការចាប់យក IP address របស់ client
    • \App\Dara\DUtil::getClientCountryCode() សម្រាប់ធ្វើការចាប់យក Country Code របស់ client
    • \App\Dara\DUtil::isFileSupport($controlName, $supportExtension = array('pdf')) សម្រាប់ធ្វើការពិនិត្យមើលថាតើ ឯកសារដែលផ្តល់ឲ្យ ត្រូវបានអនុញ្ញាតឬទេ
  3. DPaginate សម្រាប់ធ្វើការជាមួយ Pagination (សម្រាប់ ធ្វើការជាមួយ Pagination ដោយប្រើ Raw SQL)


Example .env file:

...
APP_URL="https://example.com/"
CDN_URL="https://cdn.example.com/"
APP_VERSION=1.0.0